កីឡាករូបណាដែលស៊ុត Hat-Trick ច្រើនជាងគេក្នុងសតវត្សរ៍ទី ២១?

Apr 2, 2024 - 16:26
 6
ចែករំលែកទៅកាន់

បើនិយាយពីកីឡាករដែលស៊ុតបញ្ចូលទី Hat-Trick (៣គ្រាប់) ច្រើនជាងគេបំផុត និងជាប់ក្នុងកំណត់ត្រាពិភពលោកគឺបានទៅលើវីរបុរសប្រេស៊ីលលោកតា Pele..លោកPele ស៊ុតបញ្ចូលទី Hat-Tricks បាន៩២ ដងទទួលស្គាល់ដោយកំណត់ត្រាពិភពលោក(Guinness World Records) កាលពីឆ្នាំ២០២៣ ខណៈដែលកីឡាករ ២ រូបផ្សេងទៀតមានកំណត់ត្រាលើសពីលោក Pele តែមិនទទួលស្គាល់ដោយ Guinness World Records នោះទេ។

អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Erwin Helmchen ( ១៩២៤-១៩៥១) ស៊ុត Hat-Tricks បានជាង ១៤១ដង និងខ្សែប្រយុទ្ធបារាំង Feren Deak (១៩៣៩-៥៩) ស៊ុត Hat-Tricks បានជាង ១០០ដង។ កំណត់ត្រារបស់អ្នកទាំងពីរនេះទទួលស្គាល់ដោយកំណត់ត្រាមូលនិធិស្ថិតិកីឡាបាល់ទាត់ (RSSSF)..។

ចុះកីឡាករណាកាន់កំណត់ត្រាក្នុងសតវត្សរ៍ទី ២១?

យោងតាមកំណត់ត្រាចុងក្រោយដែលចេញផ្សាយដោយ Wikipedia បានឱ្យដឹងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់  Cristiano Ronaldo (២០០៨- ២០២៤ ) កំពុងកាន់កាប់តំណែងកំពូលតារាងជាមួយនឹងការស៊ុតបញ្ចូលទី Hat-Tricks បានចំណួន ៦៤ដងនាំមុខខ្សែប្រយុទ្ធ មុខស្លូតMessi ដែលស៊ុតបញ្ចូលទី Hat-Tricks បានចំណួន ៥៧ដង។

ចំណែកឯខ្សែប្រយុទ្ធសំខាន់ៗដែលស៊ុតបាល់ Hat-Tricks បានច្រើនគួរសមដែររួមមានៈខ្សែប្រយុទ្ធ Ali Ashfag របស់ប្រទេសម៉ាល់ឌីវ (៣៥ដង) ខ្សែប្រយុទ្ធ Robert Lewandowski (៣១ដង)ខ្សែប្រយុទ្ធ Luis Suarez (៣០ដង) Harry Kane (២២ដង) Neymar (២១ដង)..