ហេតុអីបានជា Adidas ដកអាវលេខ ៤៤ របស់អាល្លឺម៉ង?

Apr 2, 2024 - 16:11
 49
ចែករំលែកទៅកាន់

Adidas លែង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្ដូរ​អាវ​អាល្លឺម៉ង់​ថ្មី​ដែល​មាន​លេខ ៤៤ ទៀត​ហើយ។ បម្រាមនេះត្រូវបានធ្វើឡើង បន្ទាប់ពីពិនិត្យឃើញថាលេខ ៤៤ មានភាពស្រដៀងគ្នាទៅ នឹងនិមិត្តសញ្ញាដែលប្រើដោយសង្គ្រាមលោកលើកទីពីរ Nazi SS ដែលជាអ្នកទទួលខុសត្រូវបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ពួក Nazis..

ជុំវិញនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Adidas លោក Oliver Bruggen បានបដិសេធថា៖ «ភាពស្រដៀងគ្នានេះមិនមានចេតនាអ្វីធំដំនោះទេហើយលោកថែមទាំងនិយាយថាទាំង FA របស់អាល្លឺម៉ង់ និង UEFA មិនបានឃើញភាពស្រដៀងគ្នាទៅនឹងនិមិត្តសញ្ញាណាស៊ីនោះទេ»។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ជា​ក្រុមហ៊ុន​ប្ដេជ្ញា​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍  អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ក្នុង​គ្រប់​រូបភាព។ ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នេះ អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ពេញ​ចិត្ត​នឹង​ការ​រចនា​សម្លៀកបំពាក់​ក្នុង​ផ្ទះជាមួយនឹងលេខ៤៤ ខណៈ​ដែល​អាល្លឺម៉ង់​បាន​ពាក់​វា​រួច​ហើយ​ក្នុង​ការ​ប្រកួត​មិត្តភាព​ខែ​មីនា។ ក្រុមរបស់ Julian Nagelsmann នឹងបន្តធ្វើវានៅ Euro..