Ronaldo ជាប់ឈ្មោះជាអត្តពលិកទាក់ទាញបំផុតលើពិភពលោក

Apr 2, 2024 - 01:43
 15
ចែករំលែកទៅកាន់
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លឹប Al-Nassr កីឡាករ Cristiano Ronaldo គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកជាច្រើនដែលមានអ្នកតាមដានបំផុតនៅលើពិភពលោក។អ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាសក្ខីភាពនៃប្រជាប្រិយភាពដ៏ទូលំទូលាយរបស់គាត់។នេះបើយោងតាមការចេញផ្សារបស់ m.allfootballapp.com..។

ថ្មីៗនេះ គេហទំព័រកម្សាន្តនិងកីឡារបស់ប្រទេសព័រទុយហ្គាល់ បានបង្ហាញឱ្យឃើញថា Ronaldo វ័យ ៣៩ ឆ្នាំត្រូវបានបោះឆ្នោតជ្រើសរើសជាអត្តពលិកដ៏ស្រស់ស្អាតនិងទាក់ទាញបំផុតនៅលើពិភពលោក តាមពីក្រោយដោយតារាប្រណាំងរថយន្ត F1លោក Lewis Hamilton និង Charles Leclerc ស្ថិតក្នុងចំណាត់ថ្នាក់ទី២ និងទី ៣រៀងគ្នា។ ម្យ៉ាងវិញទៀត គូប្រជែងបាល់ទាត់រយៈពេលវែងរបស់ Cristiano Ronaldo គឺកីឡាករ Lionel Messi ឈរចំណាត់ថ្នាក់ទី ១៤..។

កាលពីថ្ងៃអង្គារទី ២៦ ខែមីនា Acervo Charts បានធ្វើការស្ទង់មតិនៅលើគេហទំព័ររបស់ខ្លួនសម្រាប់អត្តពលិកដែលទាក់ទាញបំផុតនៅលើពិភពលោក ហើយបានរកឃើញថា Cristiano Ronaldo ឈរនៅលើកំពូលតារាងដែលមានចំនួនបោះឆ្នោតច្រើនជាងគេ។ នៅក្នុងបញ្ជីអត្តពលិកដែលមានភាពទាក់ទាញបំផុតចំនួន២០នាក់ ដែលក្នុងនោះមានកីឡាករបាល់ទាត់ចំនួន ១៤ នាក់ ( ៤នាក់ជាជនជាតិប្រេស៊ីល ៣នាក់ជាជនជាតិអាហ្សង់ទីន និង ២ នាក់ជាជនជាតិព័រទុយហ្គាល់)៕