តើអ្នកចាំទីណារូបណាស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត?

Apr 2, 2024 - 01:35
 13
ចែករំលែកទៅកាន់

នៅក្នុងវិស័យបាល់ទាត់បើនិយាយពីភារកិច្ចចម្បងអ្នកស៊ុតបាល់បញ្ចូលទីគឺត្រូវនឹកដល់កីឡាករខ្សែប្រយុទ្ធឬខ្សែបម្រើប្រយុទ្ធហើយពេលខ្លះខ្សែការពារក៏ជួយក្នុងការស៊ុតបាល់បញ្ចូលទីផងដែរ។ ចំណែកកីឡាករចាំទីគឺមានឱកាសតិចបំផុតក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ទោះជាយ៉ាងណាក្តី អ្នកចាំទីខ្លះបែរជារកគ្រាប់បាល់បានច្រើនជាងខ្សែប្រយុទ្ធរបស់ក្លឹបមួយចំនួនផង។

យោងតាមគេហទំព័រ sportsbrief.com ចេញផ្សាយនាពេលកន្លងមកបានអោយដឹងថាកីឡាករចាំទី ប្រេស៊ីល Rogério Ceni គឺជាអ្នកចាំទីដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់ពេលគិតត្រឹមឆ្នាំ ២០២២។ Rogério គឺជាអ្នកឯកទេសទាត់បាល់ហ្វ្រីឃីក និងជាអ្នកស៊ុតបាល់ប៉េណាល់ទីដ៏ត្រឹមត្រូវឥតខ្ចោះម្នាក់។

Rogério Ceni គឺជាកីឡាករបាល់ទាត់ប្រេស៊ីលចូលនិវត្តន៍ម្នាក់ដែលបានលេងអោយក្លឹប Sao Paulo អស់រយៈពេល ២២ ឆ្នាំ (១៩៩៣-២០១៥) ដោយបានបង្ហាញខ្លួនសរុបចំនួន១២៣៧។ លើសពីនេះទៀតដោយបានស៊ុតបញ្ចូលទី ១៣១ គ្រាប់ (១២៩ យោងតាម IFFHS) គាត់ត្រូវបានទទួលស្គាល់ដោយ Guinness World Records..៕