Lewandowski ប្រាប់មូលហេតុដែល Barcelona​ លេងបានល្អ

Mar 19, 2024 - 00:42
Mar 19, 2024 - 00:43
 17
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប FC Barcelona បានលើកឡើងពីភាពប្រសើរឡើងរបស់ពួកគេ ក្នុងការហ្វឹកហាត់កាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្លិបបានរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេក្នុងរដូវកាលនេះ។ ជ័យជម្នះរបស់ពួកគេលើក្រុម Atletico Madrid គឺជាការបរាជ័យនៃការប្រកួតលីគក្នុងផ្ទះលើកដំបូងសម្រាប់ក្រុមរបស់លោក Diego Simeone..

បន្ទាប់ពីយកឈ្នះ Atletico Madrid  ខ្សែប្រយុទ្ធ Lewandowski បានចោទជាសំណួរថាតើ​វា​ជា​ការ​ប្រកួត​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ឬ? វា​អាចដែរតែខ្ញុំ​មិន​ប្រាកដ​ទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា ពួកយើងលេងបានយ៉ាងល្អតាំងពីនាទីដំបូង ដោយការប្រកួតមានការគ្រប់គ្រងបាល់បានល្អ និងរកបានបីគ្រាប់នៅលើទីលាន។ ខ្ញុំសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយមិន​ត្រឹម​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ប៉ុណ្ណោះ​ទេ ថែម​ទាំងជួយមិត្តរួមក្រុមបានពីរលើក​ទៀត​ផង។ ប្រសិន​បើ​យើង​លេង​កាន់​តែ​ងាយ​ស្រួល យើង​លេង​កាន់​តែ​ល្អ។​ ឥឡូវនេះក្លិបអ្នកមានបុណ្យ មានរយៈពេលជាង ៤០០នាទីក្នុងលីកដោយមិនរបូតគ្រាប់បាល់ ដែលជាការលេងដ៏ល្អបំផុតរបស់ពួកគេក្នុងរដូវកាលនេះ ហើយជាលើកទី៣ ក្នុងចំណោមការប្រកួតចំនួន ៥ដែលបានឈានចូលដល់ដំណាក់កាលចុងក្រោយ។

 

ជាមួយនឹងជ័យជម្នះនេះ កីឡាករសញ្ជាតិប៉ូឡូញបានបង្ហាញហេតុផលថា  ខ្ញុំគិតថាក្នុងរយៈពេលពីរ, បី, បួនសប្តាហ៍ចុងក្រោយនេះ យើងបានផ្លាស់ប្តូរការហ្វឹកហាត់របស់យើងបន្តិច ដោយមានភាពខ្លាំងក្លាជាងមុន។ ដោយហ្វឹកហាត់ខ្លាំងទាំង​រាង​កាយនិងទឹកចិត្ត។ ឥឡូវ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ល្អ​ដែរ។ មិត្តរួមក្រុមរបស់ខ្ញុំក៏ដូចគ្នាដែរ ។ យើងចង់បោះជំហានទៅមុខ។ យើង​មាន​ពេលឈប់សម្រាក​សម្រាប់ការប្រកួតអន្តរជាតិពីរ​-បី​សប្តាហ៍។ ពេលនេះមានសារៈសំខាន់ណាស់។ យើង​មិន​ត្រឹម​តែ​ចង់​ឈ្នះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លេង​ឲ្យ​បាន​ល្អ​ជាង​នេះ៕