កីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នាដំបូងគេលើពិភព  ប្រកាសភ្ជាប់ពាក្យ

Mar 14, 2024 - 22:12
 55
ចែករំលែកទៅកាន់

កីឡាករបាល់ទាត់ភេទទី៣នៅលីគកំពូលដំបូងគេរបស់ពិភពលោក Josh Cavallo បានប្រកាសភ្ជាប់ពាក្យជាមួយភេទដូចគ្នា។ ដោយមានជំនួយពីក្លិបបាល់ទាត់ Adelaide United ដែលគាត់កំពុងលេង បានជួយចុះឈ្មោះភ្ជាប់ពាក្យផ្លូវការ កីឡាករភេទទី៣ Cavallo បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឱ្យភ្ញាក់ផ្អើលដល់ដៃគូជីវិតភេទដូចគ្នាគឺ Leighton Morrell Adelaide បានអនុញ្ញាតឱ្យ Cavallo សុំ Morrell រៀបការនៅលើទីលាន Coopers' Stadium របស់ពួកគេ។

កីឡាករវ័យ២៤ ឆ្នាំរូបនេះបានលេងឲ្យ Adelaide តាំងពីឆ្នាំ ២០២១ ហើយបានចេញមុខជាចំហជាមនុស្សស្រលាញ់ភេទដូចគ្នានៅចុងឆ្នាំនោះជាមួយនឹងវីដេអូដ៏រំជួលចិត្តមួយ។ ការធ្វើដូច្នេះ Cavallo បានក្លាយជាកីឡាករបាល់ទាត់លីកកំពូលដំបូងគេដែលហ៊ានចេញមុខជាសាធារណៈ ហើយចាប់តាំងពីនោះមកលោកបានក្លាយជាអ្នកតស៊ូមតិសម្រាប់សិទ្ធិភេទទី៣។

ខ្សែបម្រើរូបនេះបានណាត់ជួប Morrell មួយរយៈមកកន្លងមកហើយ ។អ្នកទាំងពីរបានចូលរួមកម្មវិធី New York Pride ជាមួយគ្នាកាលពីឆ្នាំមុន។ ហើយឥឡូវនេះ Cavallo បានផ្តល់ឱ្យដៃគូរបស់គាត់នូវការភ្ញាក់ផ្អើលដែលអាចធ្វើទៅបាន ដោយមានជំនួយពីក្រុម Australian A League គួររំឭកថាអាពាហ៍ពិពាហ៍ភេទដូចគ្នាត្រូវបានធ្វើឱ្យស្របច្បាប់ក្នុងប្រទេសអូស្ត្រាលីក្នុងកាលពីខែធ្នូ ឆ្នាំ២០១៧

ប្រភព៖ The Mirror