ប៉ូលិសហាមមិនឱ្យអ្នកគាំទ្រ City និង United ដើរផ្លូវជាមួយគ្នាពេលប្រកួត FA Cup

May 22, 2024 - 22:57
 15
ចែករំលែកទៅកាន់

អ្នកគាំទ្រ Manchester City និង United ត្រូវបានប៉ូលិសស្នើសុំឱ្យធ្វើដំណើរតាមផ្លូវផ្សេងៗគ្នាទៅកាន់ពហុកីដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ចំពេលមានការភ័យខ្លាចនៃអំពើហិង្សាកើតឡើង។

ប៉ូលីសតម្រូវឱ្យអ្នកគាំទ្ររបស់ United ធ្វើដំណើរនៅលើដងវិថី M6, M42 និង M40 ជៀសវាងការប៉ះទង្គិចជាមួយគូប្រជែងរបស់ពួកគេ។ចំណែកឯអ្នកគាំទ្ររបស់ក្លឹប Manchester City ត្រូវបានស្នើសុំឱ្យធ្វើដំណើរលើផ្លូវ M1 ។ ក្លឹបទាំងពីរកំពុងទទួលយកអ្នកគាំទ្រចំនួន៣៦០០០ នាក់រៀងៗខ្លួន ហើយ Police សង្ឃឹមថាផែនការនេះនឹងជៀសវាងការកើតឡើងម្តងទៀតនៃអំពើហិង្សា FA Cup ដូចកាលពីឆ្នាំមុន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍នេះដែរគេនឹងឃើញមន្ត្រីជាង១០០០នាក់មកពី The Met, GMP និងប៉ូលីសដឹកជញ្ជូនរបស់អង់គ្លេសដែលបំពេញកាតព្វកិច្ចនៅជុំវិញ Wembley

ប្រភព៖ The Sun