លោក Pochettino ថាក្រុម Chelsea យ៉ាងហោចណាស់ក៏បានលេខ ៤ ដែរ

Mar 30, 2024 - 21:31
 10
ចែករំលែកទៅកាន់
អ្នកចាត់ការរបស់ក្លិបតោខៀវ Chelsea លោក Mauricio Pochettino និយាយថាក្រុមរបស់លោកយ៉ាងហោចណាស់ក៏ទទួលបានលេខ ៤ ផងដែរ..។ ក្លិបយក្សអង់គ្លេសនេះកំពុងតែស្ថិតនៅចំណាត់ថ្នាក់់លេខរៀងទី ១១ នៅ​ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League នារដូវកាលនេះ ដែលប្រដេញតាមពីក្រោយក្រុមលេខ ៤ គឺ​  Aston Villa ចំនួន ១៧ ពិន្ទុ..។ 

ពានរង្វាន់ FA Cup ជាឱកាសតែមួយគត់ សម្រាប់ក្រុមរបស់លោក Mauricio Pochettino ទោះបីជាប្រឈមមុខនឹងក្រុមការពារតំណែងជើងឯក Manchester City នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ក៏ដោយ..។
លោក Mauricio Pochettino និយាយថា៖ ខ្ញុំពិតជាដឹងច្បាស់ថាអ្វីដែលពួកយើងកំពុងធ្វើ​។ ជាហេតុដែលខ្ញុំសើច។ ខ្ញុំក៏មិនទទួលយកវាដោយផ្ទាល់ទេ នៅពេលអ្នកគាំទ្រនិយាយរិះគន់...។  នាថ្ងៃសៅរ៍នេះ Chelsea ក៏ត្រូវប៉ះគ្នាជាមួយនឹងក្រុម​ Burnley សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League ផងដែរ..៕

ប្រភព៖ BBC