តើ​ក្លិបណាឈ្នះ​ពាន​ជាប់ៗគ្នាច្រើនជាង​បំផុត​​នៅ​លីគបាល់ទាត់អឺរ៉ុប?

May 21, 2024 - 21:04
 38
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Betimate.com ចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា ក្នុងចំណោមក្លិបបាល់ទាត់ល្បីៗនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ មានតែ Bayern មួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងលីកជាប់ៗបានច្រើនជាគេបំផុត។ Bayern Munich ឈ្នះពាន Bundesliga ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា ដែលជាការឈ្នះពានយូរបំផុតនៅលីគកំពូលទាំង នៅអឺរ៉ុប។

ពួកគេចាប់ផ្តើមឈ្នះពានពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ហើយរហូតមកដល់ពេលនេះមិនទាន់មានក្លិបណាមួយបំបែកកំណត់ត្រានេះបាននៅឡើយទេ។ Bayern គឺជាក្លិបអាល្លឺម៉ង់ដែលជោគជ័យបំផុតគ្រប់ពេល ដោយកាន់កំណត់ត្រាសម្រាប់ពានរង្វាន់ជាតិច្រើនជាងគេគឺ៣៣ដង។ ពួកគេក៏បានឈ្នះពានរង្វាន់ UEFA Cup មួយ, European Cup Winners' Cup មួយ, UEFA Super Cup ចំនួនពីរ, FIFA Club World Cup ចំនួនពីរ និង Intercontinental Cup ចំនួនពីរផងដែរ។ ចំណែកឯក្លឹបសេះបង្កង់ Juventus ជាប់ចំណាត់ថ្នាក់លេខ២ ឈ្នះជើងឯកSerie Aចំនួន៩ដងពីឆ្នាំ ២០១២-២០២០។ដោយឡែកចំណាត់ថ្នាក់ទី៣បានទៅលើក្លឹបបាល់ទាត់បារាំង Lyon ឈ្នះ៧ដងជាប់ៗគ្នាពីឆ្នាំ២០០២-២០០៨៕