អតីតខ្សែប្រយុទ្ធ Man Utd ត្រៀមខ្លួនអង្គុយកៅអីគ្រូបង្វឹក

Apr 25, 2024 - 23:14
 116
ចែករំលែកទៅកាន់

Robin van Persie ដែលជាអតីតខ្សែប្រយុទ្ធក្រុម Arsenal និង Manchester United កំពុងតែឈានជិតដល់កិច្ចព្រមព្រៀងមួយដើម្បីក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen ចាប់តាំងពីបញ្ចប់អាជីពជាកីឡាករក្នុងឆ្នាំ ២០១៩ Van Persie បានធ្វើការជាគ្រូបង្វឹកក្លឹបយុវជន Feyenoord ដែលអតីតជាក្លឹបបាល់ទាត់អាជីពរបស់គាត់

Van Persie ក៏បានធ្វើជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨និងអាយុក្រោម១៩ឆ្នាំរបស់ Feyenoord នៅរដូវកាលនេះ ប៉ុន្តែបានបដិសេធសំណើរគ្រប់គ្រងក្រុមអាយុក្រោម២១ ឆ្នាំរបស់ Feyenoordខណៈដែលលោកចង់ដឹកនាំក្រុមឈុតធំតែម្តង។ យោងតាមសារព័ត៌មានហូឡង់ AD បានផ្សាយថាលោក Van Persie បានជួបពិភាក្សាជាច្រើនលើកជាមួយ Heerenveen ហើយភាគីទាំងពីរមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។

របាយការណ៍ដដែលបានអះអាងថា Heerenveen ដំបូងបានកំណត់គោលដៅលោក Maurice Steijn និង Rick Kruys ជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់តួនាទីអ្នកគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែឥឡូវនេះបានបង្វែរគោលដៅមក Van Persie វិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធហូឡង់ចាប់អារម្មណ៍ក្នុងអំឡុងពេលពិភាក្សា។

 បច្ចុប្បន្ន Heerenveen ឈរនៅលេខរៀងទី១០ និងមាន ១២ ពិន្ទុពីលើក្រុមដែលត្រូវកាត់ចោល ប៉ុន្តែឈ្នះតែម្តងប៉ុណ្ណោះក្នុងការប្រកួតលីកចំនួន ចុងក្រោយរបស់ពួកគេ។ Van Persie បានត្រលប់ទៅ Manchester United កាលពីខែកុម្ភៈ ដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល UEFA Pro License របស់គាត់នៅឯទីលានហ្វឹកហាត់របស់ក្លឹប។

Van Persie បានចំណាយពេលបីថ្ងៃនៅ Carrington ជាកន្លែងដែលគាត់បានសង្កេតមើលវគ្គហ្វឹកហាត់របស់ United ជាមួយលោក Erik ten Hag និងជំនួយការរបស់គាត់គឺលោក Mitchell van der Gaag គាត់ក៏បានចូលរួមទស្សនាការប្រកួតនៅពេលដែល United ឈ្នះ - ប្រឆាំងនឹងក្រុម West Ham និងបានជួបជាមួយអតីតអ្នកចាត់ការទូទៅរបស់គាត់គឺលោក Sir Alex Ferguson