Dortmund ធ្វើឱ្យមហិច្ឆតា UCL របស់អង់គ្លេសរលាយ

May 3, 2024 - 00:44
 52
ចែករំលែកទៅកាន់

ជ័យជម្នះ ១-០របស់ Dortmund ទៅលើក្រុម Paris Saint Germain កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២ឧសភា វាមិនមែនមានគុណតម្លៃសម្រាប់ក្លឹបតែប៉ុណ្ណោះទេប៉ុន្តែវាមានន័យជាប្រវត្តិសាស្រ្តសម្រាប់ក្របខ័ណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គា Bundesligaក្នុងការទទួលបានកៅអីបន្ថែមឡើងទៅប្រកួតក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

ជ័យជម្នះនេះវាបានធ្វើឱ្យអាម៉ាស់បំផុតសម្រាប់ក្របខណ្ឌកំពូលអង់គ្លេស Premier League ដែលមិនអាចទទួលផលចំណេញពីការជ្រើសរើសយកក្រុមទី៥ឡើងទៅប្រកួតឆេមពានលីករដូវកាលក្រោយដែលពង្រីកដល់ ៣៦ ក្រុមខណៈអ៊ីតាលីបានធានាកៅអីមួយ​​រួចហើយ ។ លទ្ធផលមិនល្អរបស់អង់គ្លេសនៅរដូវកាលនេះក្នុងការប្រកួតនៅអឺរ៉ុបបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីបីក្នុងតារាងមេគុណដូច្នេះ មាន​តែ​ក្លឹបដែឡបញ្ចប់​កំពូល​ទាំង​បួន​នៅ Premier League ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូល​លេង Champions League។ ប្រទេសកំពូលទាំងពីរនៅលើចំណាត់ថ្នាក់មេគុណ UEFA ប្រចាំឆ្នាំ នឹងទទួលបានកៅអីបន្ថែមសម្រាប់ការប្រកួត Champions League សម្រាប់ឆ្នាំ២០២៤-២០២៥។

យោងតាមតារាងមេគុណគិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះអ៊ីតាលីឈរលេខ១នៅសល់៣ក្រុមលើ៧ក្រុមមាន១៩,៤២ពិន្ទុនាំមុខអាល្លឺម៉ង់នៅសល់៣ក្រុមលើ៧មាន១៨,៣៥ពិន្ទុខណៈអង់គ្លេសបានត្រឹមតែ១៧,៣៧ពិន្ទុនៅសល់១លើ៨ក្រុម។ បញ្ជាក់ៈដើម្បីរកមេគុណក្លឹបត្រូវយកពិន្ទុសរុបរបស់ក្លឹបដែលបានចូលរួមប្រកួតរបស់ប្រទេសនីមួយៗចែកនឹងចំនួនក្លឹប។ឧទាហរណ៍ប្រទេសអ៊ីតាលីបាន១៣៦ពិន្ទុ(គិតឈ្នះ និងស្មើតាមវគ្គនីមួយ) ចែកនឹងក្លឹបចំនួន៧= ១៩,៤២ ៕