Bayer Leverkusen ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពាន German Cup

Apr 4, 2024 - 17:05
 8
ចែករំលែកទៅកាន់

ក្លិប​ Bayer Leverkusen បានទ្បើងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ German Cup បន្ទាប់ពីទទួលជ័យជម្នះលើ Fortuna Dusseldorf ដោយបញ្ចប់លទ្ធផល ៤-០..។ 

ក្រុមរបស់លោក Xabi Alonso បានឈ្នះរង្វាន់ដ៏ធំមួយនេះលើចុងក្រោយបង្អស់កាលពីឆ្នាំ ១៩៩៣..។ ហើយឆ្នាំនេះពួកគេនឹងទ្បើងទៅប៉ះក្រុម Kaiserslautern ដែលយកឈ្នះលើក្រុមមកពីលេខទី ៣ គឺ Saarbrucken ដោយបញ្ចប់លទ្ធផល ២-០ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤..។​ក្រុម Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso នៅតែមិនស្គាល់ចាញ់ក្នុងរដូវកាលនេះ ហើយក៏កំពុងសម្លឹងឆ្ពោះទៅកាន់ការឈ្នះពាន ៣ ក្នុង ១ រដូវកាលផងដែរ។ 

គួរឱ្យដឹងផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់  German Cup រដូវកាល ២០២៣-២៤ នឹងប្រព្រឹត្តិការទៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ..៕

ប្រភព៖ BBC