តើក្លិបណារបូតគ្រាប់បាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ PL ?

Apr 23, 2024 - 00:10
 87
ចែករំលែកទៅកាន់
យោងតាមកំណត់ត្រារបស់ Premier League បានអោយដឹងថា ក្នុងចំណោមក្លឹបបាល់ទាត់អង់គ្លេស ក្របខណ័្ឌកំពូលមានក្លឹបចំនួន៨ដែលរបូតគ្រាប់បាល់ច្រើនក្នុងមួយរដូវកាលហើយក្នុងនោះក៏មានក្លឹបមួយកំពុងកាន់កំណត់ត្រាជាក្លឹបដែលរបូតគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត។

របាយការណ៍ខាងលើបានបង្ហាញថាក្លិប Swindon ដែលបានបន្តវត្តមាននៅ Premier League សម្រាប់រដូវកាលទី២ បានបង្កើតប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក និងបានរក្សាកំណត់ត្រាមកដល់សព្វថ្ងៃនេះជាក្លិបដែលរបូតគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងេដូវកាល១៩៩៣-៩៤។ ក្រុមរបស់លោក John Gorman របូតគ្រាប់បាល់សរុប១០០គ្រាប់ក្នុងមួយរដូវកាលដែលពេលនេះ Premier League មាន២២ក្រុមនិងលេង៤២ប្រកួត។ក្នុងរដូវកាលនោះក្រុមរបស់លោកទទួលបានតែ៣០ ពិន្ទុនិងរក្សាClean Sheet បានតែ ៤ ដងប៉ុណ្ណោះ ។ បច្ចុប្បន្នក្លឹបនេះស្ថិតនៅលីក Two របស់អង់គ្លេស។  ជាមួយគ្នានេះដែរក្លឹប៧ផ្សេងទៀតក៏មានកំណត់ត្រារបូតគ្រាប់បាល់ច្រើនដែរដែលក្នុងនោះរួមមានៈ
១-Ipswich (១៩៩៤-៩៥)របូត៩៣គ្រាប់
២-ក្Derby (២០០៧-០៨)របូត៨៩គ្រាប់
៣-Fulham (១៩១៣-១៤)របូត៨៥គ្រាប់
៤-Norwich (២០២១-២២)របូត៨៤គ្រាប់
៥-Barnsley (១៩៩៧-៩៨)របូត៨២គ្រាប់
៦-Burnley (២០០៩-១០)របូត៨២គ្រាប់
៧-Wolves (២០១១-១២)របូត៨២គ្រាប់