កត្តា ៤ យ៉ាង ដែល Barca អាចយក Haaland បានក្នុងឆ្នាំ ២០២៥

Mar 28, 2024 - 21:31
 4
ចែករំលែកទៅកាន់

កាលពីដើមសប្តាហ៍នេះមានសេចក្តីរាយការណ៍ថា Barcelona គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland ក្នុងឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក្តី របាយការណ៍របស់ Mundo Deportivo ថាឱ្យដឹងថាក្រុម Catalans ទំនងជានឹងទទួលបានកីឡាករសញ្ជាតិន័វេសនៅរដូវក្តៅឆ្នាំ ២០២៥ ដោយផ្អែកទៅលើកត្តា៤យ៉ាងដូចខាងក្រោមៈ

១-យុត្តិធម៌ផ្នែកហិរញ្ញវត្ថុ

Man City ត្រូវបានរងការចោទប្រកាន់ចំនួន១១៥ ពីបទបំពានច្បាប់ហិរញ្ញវត្ថុ Premier League ។ ប្រសិន​បើ​ត្រូវ​បាន​គេរកឃើញថាមានកំហុស ក្លឹបនេះនឹង​ត្រូវ​បាន​ដក​ហូតពាន​មួយ​ចំនួន​និងត្រូវ​​ប្រឈម​មុខ​​ទម្លាក់​ទៅ​លីក​ទាប​ទៀត​ផងដែរ ហើយពេលនោះកីឡាករមួយចំនួននឹងរត់ចេញពី Etihad

២-កិច្ចសន្យារបស់ Guardiola

កិច្ចសន្យាបច្ចុប្បន្នរបស់ Pep Guardiola ជាមួយ Man City គឺត្រូវបញ្ចប់ត្រឹមឆ្នាំ ២០២៥ ហើយគ្មានការចង្អុលបង្ហាញថាគាត់ចង់បន្តនៅ Etihad លើសពីនេះទេ។

៣-ឥទ្ធិពលរបស់លោកLaporta

ប្រធានក្លឹប Barcelona លោកLaporta មានទំនាក់ទំនងល្អជាមួយលោកស្រី Rafaela Pimentaដែលជាភ្នាក់ងាររបស់Haaland ។ វាមិនពិបាកទេសម្រាប់លោក Laporta ក្នុងការចរចាកិច្ចព្រមព្រៀងជាមួយនាង។

៤-ឥទ្ធិពលរបស់ Maxwell

Maxwell ដែលជាអតីតកីឡាកររបស់ Barcelona ធ្វើការជាភ្នាក់ងាររបស់ Haaland ជាមួយ Pimenta ។ គាត់អាចជួយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឱ្យផ្លាស់ទៅ Barca បាន