Messi បង្ហើបគម្រោងចូលនិវត្តន៍

Mar 28, 2024 - 21:18
 23
ចែករំលែកទៅកាន់

ជាការឆ្លើយតបទៅនឹងសំណួររបស់មហាជនថាតើពេលណាខ្សែប្រយុទ្ធLionel Messi មិនមានគម្រោងចូលនិវត្តន៍នៅពេលណាមួយក្នុងពេលឆាប់នេះទេ បើទោះបីមានអាយុ៣៦ឆ្នាំក៏ដោយ។ 

Messi បាននិយាយនៅពេលសួរអំពីផែនការចូលនិវត្តន៍របស់គាត់ថា៖ «ខ្ញុំដឹងថាភ្លាមៗនៅពេលដែលខ្ញុំជឿថាខ្ញុំមិនអាចសម្តែង ឬលែងរីករាយនឹងការប្រកួត ឬមិនអាចជួយមិត្តរួមក្រុមរបស់ខ្ញុំបាន នោះខ្ញុំនឹងឈប់សម្រាប់ការចូលនិវត្តន៍របស់ខ្ញុំ វាមិនមានបញ្ហាអ្វីដែលខ្ញុំមានអាយុប៉ុន្មាននោះទេ។ ប្រសិនបើខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងបន្តលេង»

វីរបុរសក្លិប Barcelona បន្តលេងនៅ Inter Miami ក្នុង MLS ជាកន្លែងដែលគាត់ស៊ុតបាន គ្រាប់ក្នុង ប្រកួតចាប់តាំងពីដើមរដូវកាល។ គាត់ក៏មានជំនួយពីរផងដែរ។ Messi កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Copa America ជាមួយអាហ្សង់ទីននៅរដូវក្តៅ។ គាត់អាចបង្ហាញខ្លួនបានយ៉ាងល្អនៅ World Cup ឆ្នាំ ២០២៦  Leo Messi បានលេង ១០៥២  ប្រកួតក្នុងអាជីពរបស់គាត់ ស៊ុតបញ្ចូលទីបាន ៨២៦ គ្រាប់ និងបញ្ជូនបាល់ ៣៦៣ ដង..៕