កីទ្បាករកូតាអាស៊ាន៣នាក់ក្នុងលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលជម្រើសជាតិរៀងៗខ្លួន

Mar 14, 2024 - 18:39
 13
ចែករំលែកទៅកាន់

កីទ្បាករ Soe Moe Kyaw របស់ក្លិបភ្នំពេញក្រោន, Thia Zaw របស់ក្លិបព្រះវែង​ FC និង Pcholo Bugas របស់ក្លិបអង្គរថាយហ្គឺរ ត្រូវបានកោះហៅចូលជម្រើសជាតិរៀងៗខ្លួន ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ីជុំទី ២ និង  AFC Asian Cup ២០២៧..។ 

Soe Moe Kyaw និង Thia Zaw នឹងចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ីជុំទី ២ ដែលត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិស៊ីរីចំនួន២ប្រកួតក្នុងដី-ក្រៅដី នាថ្ងៃទី ២១ និង ២៧ ខែមីនា ឆ្នាំ២០២៤។

Pocholo Bugas ក៏ត្រូវបានកោះហៅចូលជម្រើសជាតិហ្វីលីពីន ចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ីជុំទី ២ និង​ AFC Asian Cup ២០២៧ ដែលត្រូវប់ះក្រុមជម្រើសជាតិអ៊ីរ៉ាក់ ចំនួន២ប្រកួតក្នុងដី-ក្រៅដី ថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ផងដែរ។  គួរជម្រាបថា​ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា CPL សប្តាហ៍ទី ២៥នឹងត្រូវសម្រាកចាប់ពីសប្ដាហ៍នេះរហូតដល់ថ្ងៃទី ២៨ ខែមីនា ដោយសារចំថ្ងៃ FIFA Day ដូច្នេះ ការប្រកួតនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំខាងមុខនេះ..៕