ជាអ្នកណា? លោក Sherwood ថា Rashford ចង់បានកីឡាករ Spurs រូបនេះមកចូលរួមជាមួយ Man Utd

Feb 14, 2023 - 18:24
Feb 14, 2023 - 18:34
 281
ចែករំលែកទៅកាន់

លោក Tim Sherwood ថា កីឡាករឆ្នើម Marcus Rashford ចង់ឃើញ Harry Kane ផ្លាស់ពីក្លិប Tottenham Spurs ហើយមកចូលរួមជាមួយ Manchester United។

យើងដឹងហើយថា Kane និង Rashford ជាដៃគូដៃកង់នឹងគ្នា នៅក្រុមជម្រើសជាតិអង់គ្លេស  ដោយពួកគេបានរួមគ្នាជួយក្រុមជម្រើសជាតិពួកគេ បានច្រើនណាស់មកហើយដែរ។ លើសពីនេះទៅទៀត Kane ធ្លាប់ត្រូវលេចឮថា ក្លិប Man Utd ចង់បាន តាំងពីទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុនមកម្ល៉េះ។

លោក Sherwood ​បាននិយាយថា៖ តើអ្នកទាំងគ្នាដឹងថា អ្នកណាដែលចង់បាន Kane មក Man Utd ខ្លាំងជាងលោក Ten Hag ទេ? ម្នាក់នោះគឺ Rashford៕