ចុម! លោក Pep ថា មានក្លិបនៅ PL ចំនួន៩ក្រុមចង់ស្នើឲ្យសហព័ន្ធដក Man City ចេញពីក្របខណ្ឌ UCL

Feb 11, 2023 - 20:06
Feb 11, 2023 - 20:11
 66
ចែករំលែកទៅកាន់

លោក Pep Guardiola ថាមានក្លិបនៅ Premier League ចំនួន៩ក្រុម ចេញមុខតវ៉ាចង់ឲ្យសហព័ន្ធដក Manchester City ចេញពី ក្របខណ្ឌ UEFA Champion League។

ជាការពិតណាស់ បន្ទាប់ពីលេចឮថា ក្លិប Man City កំពុងជួបបញ្ហាផ្ទៃក្នុងពោលគឺ បញ្ហាចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុ ចន្លោះពីឆ្នាំ ២០០៩​ ដល់ ឆ្នាំ ២០១៨ ដោយបច្ចុប្បន្នថ្នាក់ដឹកនាំក្រុមទាំងមូល កំពុងតែតវ៉ារឿងក្តីនេះ ហើយពួកគេក៏ប្រឈមមុខនឹងការកាត់ពិន្ទុ ក៏ដូចជាការដកចេញពីលីគអង់គ្លេសផងដែរ។

លោក Pep បាននិយាយថា៖ កំឡុងពេលដែលពួកយើងរង់ចាំការកាត់សេចក្តីពី UEFA មានក្រុមចំនួន៩ក្រុមនៅ PL ពោលគឺមានក្លិប  Burnley, Wolves, Leicester, Newcastle, Spurs, Arsenal, Manchester United, Liverpool, និង Chelsea គឺសុទ្ធចង់ឲ្យគេដកយើងចេញពី UCL ដោយសារពួកគេចង់បានតំណែងរបស់ពួកយើង៕