Chelsea តែងតាំងគ្រូបង្វឹកថ្មី ដែលទើបតែឈ្នះពានលីគទី ២ អង់គ្លេស

Jun 4, 2024 - 16:36
Jun 4, 2024 - 16:39
 30
ចែករំលែកទៅកាន់

ក្លិបតោខៀវ Chelsea បានតែងតាំងលោក Enzo Maresca ជាគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំព្រមទាំងមានជម្រើសបន្ត ១ ឆ្នាំផងដែរ។ Enzo Maresca ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Leicester City ចូលមកកាន់ការងារជំនួសលោក Mauricio Pochettino ដែលបានចាកចេញពីក្លិបកាលពីថ្ងៃទី២១ ខែឩសភា ឆ្នាំ២០២៤ បន្ទាប់ពីលោក និងក្លិបព្រមព្រៀងគ្នា។ 

បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៤ ឆ្នាំរូបនេះទើបតែដឹកនាំក្រុម Leicester City ឈ្នះជើង​ឯកលីគទី ២ របស់អង់គ្លេស Championship ក្នុង ក៏ដូចជា Promote ទ្បើងមក English Premier League នារដូវកាលក្រោយផងដែរ។ លោក Enzo Maresca នឹងចាប់ផ្តើមការងារជាគ្រូបង្វឹកនៅ Chelsea ថ្ងៃទី០១ ខែកក្កដា ខាងលើនេះ៕

ប្រភព៖ BBC