Man Utd ប្រឈមមុខនឹងបម្រាមមិនអោយប្រកួតពានអឺរ៉ុប

Mar 25, 2024 - 18:07
 32
ចែករំលែកទៅកាន់

Manchester United អាច​នឹង​ត្រូវ​ជាប់បម្រាម​មិន​ឱ្យ​ចូលរួមប្រកួតដណ្តើមពានបាល់​ទាត់​ទ្វីប​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​ដោយ​សារ​តែ​ការ​ចូលមកគ្រប់គ្រង​របស់​លោក Sir Jim Ratcliffe..តើមានមូលហេតុអ្វីនៅពីក្រោយរឿងរ៉ាវនេះ? United កំពុងប្រឈមមុខនឹងការហាមប្រាមពីសហព័ន្ធបាល់ទាត់អឺរ៉ុប ដោយសារតែក្រុមហ៊ុន INEOS របស់លោក Sir Jim Ratcliffeគ្រប់គ្រងបាល់ទាត់ជាច្រើន..

លោក Sir Jim បានបញ្ចប់ការចុះហត្ថលេខាកាន់កាប់ភាគហ៊ុនភាគតិចរបស់ខ្លួនលើបិសាចក្រហមកាលពីដើមរដូវកាលដោយដាក់បញ្ចូលក្លឹបនេះទៅក្រុមហ៊ុន INEOS របស់គាត់។ United ឥឡូវនេះស្ថិតនៅក្រោមឆ័ត្រតែមួយជាមួយក្លឹប Nice, FC Lausanne-Sport និង Racing Club Abidjan..ក្លឹបបាល់ទាត់បារាំង Nice កំពុងធ្វើឱ្យ United ឈឺក្បាលខ្លះក្នុងរដូវក្តៅនេះ ប្រសិនបើក្លឹបទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកួតពានរង្វាន់ Europa League..UEFA បានចេញផ្សាយច្បាប់ថ្មីរបស់ពួកគេស្តីពី "កម្មសិទ្ធិពហុក្លឹប" កាលពីដើមខែនេះ។

ច្បាប់ថ្មីចែងថា ក្លឹបដែលស្ថិតក្រោមម្ចាស់ភាគហ៊ុនដូចគ្នាអាចលេងនៅអឺរ៉ុបបាន ប្រសិនបើពួកគេ ប្រកួតដណ្តើមពានរង្វាន់ផ្សេងៗគ្នា ។  Nice ដែលគ្រប់គ្រងទាំងស្រុងដោយ INEOS ឥឡូវនេះកំពុងស្ថិតនៅលើផ្លូវដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ប្រសិនបើក្លឹបទាំងពីរ United និង Nice ទាំងពីរមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League យោងទៅតាមច្បាប់ Nice នឹងមានអាទិភាភាពជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតជើងឯកក្នុងស្រុក។

ទោះជាយ៉ាងណា ក្តីច្បាប់នេះវាអាចនឹងផ្លាស់ប្តូរប្រសិនបើ United ឈ្នះ FA Cup ដែលនឹងផ្តល់អាទិភាពដល់Man Utd ដោយបញ្ជូន Nice ទៅលេងនៅ Conference League ។ ប្រសិនបើ Man Utd និង Nice បញ្ចប់ក្នុងចំណាត់ថ្នាក់ដូចគ្នា នោះមានន័យថា United នឹងត្រូវបានផ្តល់កៅអី  ដោយផ្អែកទៅលើទីតាំងរបស់លីកបាល់ទាត់អង់គ្លេសដែលស្ថិតនៅកំពូលនៃ បញ្ជីចូល រយៈពេលប្រាំឆ្នាំរបស់ UEFA ប្រភពមួយរបស់ UEFA បានប្រាប់ The Sun ថា វាត្រឹមត្រូវដែល Manchester United និង Nice មិនអាចលេងក្នុងការប្រកួតដណ្តើមពានតែមួយបាន។ ពួក​គេ​អាច​លេង​ក្នុង​ការ​ប្រកួត​ផ្សេង​គ្នា..៕