Southampton ដំឡើងថ្លៃសំបុត្រខ្ពស់ជាងគេ

Jun 14, 2024 - 16:18
 16
ចែករំលែកទៅកាន់

សម្រាប់ការប្រកួតរដូវកាល២០២៤-២៥ ក្លឹប Southampton បានដំឡើងថ្លៃសំបុត្រសម្រាប់មនុស្សពេញវ័យខ្ពស់ជាងគេបំផុតក្នុងចំណោម២០ក្លឹបនៅក្នុងក្របខណ្ឌកំពូលPremier League ។នេះបើយោងតាមរបាយការណ៍របស់Givemesport.comចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា ២០២៤។ ប្រភពខាងលើដដែលបានអោយដឹងថា ក្លឹប Southampton គឺបានដំឡើងថ្លៃបំផុតចូលទស្សនាពេញមួយរដូវកាល ២៦,៤% ស្មើនឹង៦៦២,៦៦ដុល្លារសម្រាប់សំបុត្រថោកបំផុត(ទីតាំងអង្គុយកាច់ជ្រុង) និង ១៣,៧% ស្មើនឹង១០៦០,២៤ដុល្លារ សម្រាប់សំបុត្រថ្លៃបំផុត(អង្គុយចំខ្សែបន្ទាត់កណ្តាល)ថ្លៃជាង១២៧ដុល្លារបើធៀបទៅនឹងរដូវកាល២០២៣-២៤។

ចំណែកក្លឹបដែលដំឡើងថ្លៃបន្ទាប់ទី២គឺNottingham កើនឡើង១៨,%ដែលតម្លៃទាបបំផុតគឺ៧០៣ដុល្លារនិងខ្ពស់បំផុត១០៨៦ដុល្លារនាំមុខក្លឹបលំដាបទី៣ Brentford ដែលបានដំឡើង១៨,%។តម្លៃទាបបំផុតគឺ៦៣៣ដុល្លារនិងខ្ពស់បំផុតគឺ ៧៧៣ដុល្លារ។ គួររំឭកថាទោះបីក្លឹបនីមួយមានការដំឡើងថ្លៃខុសៗយ៉ាងណាក៏ដោយ តម្លៃសំបុត្រដែលថ្លៃជាងគេគឺក្លឹបArsenal ដែលគេដំឡើងត្រឹមតែ ១០,២%ប៉ុណ្ណោះ។តម្លៃទាបបំផុតគឺ១៣៧២ដុល្លារនិងខ្ពស់បំផុត២៦២៣ដុល្លារ។ ជាការកត់សម្គាល់មានក្លឹប២ដែលមិនតម្លើងថ្លៃគឺCrystal និងWolves ហើយអ្វីដែលចម្លែកជាងនេះទៅទៀតគឺក្លឹបEvertonដើរផ្ទុយពីគេគឺបញ្ចុះតម្លៃសំបុត្រ ៧,៥%ទៅវិញ៕