Buffon ព្រមានគូប្រជែងកុំឱ្យមើលស្រាលអ៊ីតាលី

Jun 14, 2024 - 16:15
 13
ចែករំលែកទៅកាន់

អតីតអ្នកចាំទីចាស់វស្សានិងមានបទពិសោធន៍ដ៏អស្ចារ្យ Gianluigi Buffon បាននិយាយថា អ៊ីតាលីកំពុងត្រូវបានគេមើលរំលងពីភាពខ្លាំងរបស់ខ្លួនមុនការប្រកួតជើងឯកអឺរ៉ុបនិងបានព្រមានថាក្រុមរបស់លោកមានទាំងទេពកោសល្យ និងអាកប្បកិរិយាដើម្បីការពារពានរង្វាន់យូរ៉ូផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ Buffon ដែលបង្ហាញវត្តមាន១៧៦ប្រកួតឱ្យក្រុមជម្រើសជាតិនិងលើកពាន World Cup ក្នុងឆ្នាំ ២០១៦បច្ចុប្បន្នកំពុងបម្រើការជាប្រធានគណៈប្រតិភូជាមួយក្រុមជម្រើសជាតិអ៊ីតាលីនៅ Euros

អ៊ីតាលី ដែលបានបរាជ័យក្នុងការប្រកួតជម្រុះ World Cup ពីរលើកកន្លងមក ស្ទើរតែធ្លាក់ចេញពីវគ្គជម្រុះ Euro ២០២៤តែសំណាងល្អប្រកួតចុងក្រោយស្មើជាមួយអ៊ុយក្រែនមានឱកាសមកលេងនៅទឹកដីអាល្លឺម៉ង់ ស្ថិតក្នុងពូលជាមួយ អេស្ប៉ាញ ក្រូអាស៊ី និងអាល់បានី។ មនុស្សជាច្រើនគិតថាអ៊ីតាលី មិនអាចឈានទៅវគ្គបន្ត ប៉ុន្តែ Buffon មានទំនុកចិត្ត។ កីឡាករវ័យ ៤៦ ឆ្នាំបានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា ខ្ញុំជឿថាក្រុមជម្រើសជាតិនេះត្រូវបានគេមើលរំលងសមត្ថភាពតែតាមពិតវាជាក្រុមដែលមានការប្រកួតប្រជែងជាពិសេសសម្រាប់ភាពរឹងមាំនៃចរិតលក្ខណៈរបស់កីឡាករទាំងអស់។

នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនិងសប្បាយចិត្តបំផុត ដោយឃើញពីអារម្មណ៍របស់ពួកគេនៃជាតិសាសន៍របស់យើង និងអាវអ៊ីតាលី។ យើងក៏មានកីឡាករលំដាប់ពិភពលោកបួន ប្រាំ ឬប្រាំមួយនាក់ដែរ។ យើង​មាន​ក្រុម​ដ៏​អស្ចារ្យដែលអាចជួយយើងក្នុងការប្រកួតលើកនេះដែរ។ អ៊ីតាលីចាប់ផ្តើមយុទ្ធនាការក្នុងពូលB របស់ពួកគេនៅថ្ងៃសៅរ៍ទល់នឹងអាល់បានី មុនពេលជួបជាមួយអេស្ប៉ាញនៅថ្ងៃទី ២០ខែមិថុនា និងក្រូអាស៊ី បួនថ្ងៃក្រោយមក៕