មិនធម្មតាមែន! ភ្នំពេញក្រោន ជាក្រុមដំបូងនៅកម្ពុជាអាចរក្សាកំណត់ត្រាឈ្នះក្នុងដី១០០ភាគរយ មិនថា CPL, AFC និង HSC

Mar 26, 2024 - 21:23
 20
ចែករំលែកទៅកាន់

មិនធម្មតាមែន! ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្រុមដំបូងនៅកម្ពុជា ដែលអាចរក្សាកំណត់ត្រាឈ្នះក្នុងដី១០០ភាគរយ នារដូវកាលនេះ..។ 

ក្រុមភ្នំពេញក្រោន កំពុងស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់បុរសខ្លាំងសញ្ជាតិអ៊ុយក្រែនវ័យ៣៨ឆ្នាំ លោក Oleg Starynskyi (អូឡេក ស្តារីនស្គី) ធ្វើបានល្អមែនទែន មិនថាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី AFC Cup និងពានរង្វាន់សម្តេចតេជោថ្នាក់ជាតិ គឺពួកគេមិនទាន់ស្គាល់ពាក្យថាបរាជ័យក្នុងដីរបស់ខ្លួនសូម្បីតែម្ដងទ្បើយ។ 

ឆ្លងកាត់ការប្រកួត ១៨ មិនថាលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់ AFC Cup និងពានសម្តេចតេជោថ្នាក់ជាតិ គឺក្រុមភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យថាបរាជ័យសូម្បីតែម្ដងទ្បើយ។ ប៉ុន្តែការប្រកួតក្រៅដី ៦ លើក កន្លងមក ពួកគេបានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២ ដង និងគិរីវង់សុខសែនជ័យ ១ ដងសម្រាប់ការប្រកួតលីគ រួមទាំងការប្រកួត​ AFC Cup  ដោយប្រកួតចាញ់ Macarthus FC, Shan United និង Central Coast Mariners ផងដែរ..។

យ៉ាងណា បន្ទាប់ពីយកឈ្នះលើក្រុម ISI ៣-២ នៅកីទ្បដ្ឋាន Smart RSN ក្នុងជំនួបសប្តាហ៍ទី ២៤ ជើងទី៣ ក្រុមភ្នំពេញក្រោន កំពុងប្រដេញតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពូលតារាង Cambodia Premier League ត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ ខណៈដែលសល់ ៤ ប្រកួតទៀត​។  ការប្រកួតសប្តាហ៍ទី ២៥ ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខក្រុមអង្គរថាយហ្គឺរ នៅឯកីទ្បដ្ឋានអនុមាន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ..៕