ច្បាស់ហើយ! វិសាខា រងការពិន័យយ៉ាងធ្ងន់ធ្ងរពីគណៈកម្មការវិន័យបាល់ទាត់កម្ពុជា រឿងការដកខ្លួនចេញពីការប្រកួតថ្ងៃមុន

Mar 20, 2024 - 17:17
 2
ចែករំលែកទៅកាន់
គណៈកម្មការវិន័យបាល់ទាត់កម្ពុជា បានសម្រេចពិន័យវិសាខា ៣ ចំណុច ជុំវិញពីការប្រកាសដកខ្លួនចេញពីការប្រកួតកាលពីប៉ុន្មានសប្តាហ៍មុន...។ 

1️⃣ឱ្យចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ០-៣ ដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតលីគកំពូលសប្តាហ៍ទី ២៤ ..
 
2️⃣- ឱ្យចាញ់ក្រុមសៀមរាបអេហ្វស៊ី ០-៣ ដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតលីគទី ២ សប្តាហ៍ទី ១៨
 
3️⃣-- ពិន័យជាប្រាក់ ៤ លានរៀល និងសងថ្លៃខូចខាតលើការរៀបចំប្រកួតទាំងខាងលើដល់ក្រុមហ៊ុន CPL

គណៈកម្មការវិន័យបាល់ទាត់កម្ពុជា ក៏បានទុកពេលឱ្យក្លិបវិសាខាមានសិទ្ធិបណ្តឹងឧទ្ធារណ៍ពីសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការសម្រេចនេះ។​ប្រសិនបើពុំមានបណ្តឹងឧទ្ធារណ៍ទេនោះសេចក្តីសម្រេចនេះនឹងចូលជាធរមានតែម្ដង..។ ការពិន័យខាងលើនេះ គឺយោងតាមសេចក្តីសម្រេច ដោយផ្អើកលើក្រុមវិន័យរបស់ FIFA និង​ AFC ក៏ដូចជាបទបញ្ជាការប្រកួត CPL និងស្មារតីប្រជុំរវាងសហព័ន្ធជាមួយនឹងថ្នាក់ដឹកនាំសមាគម/ក្លិបពាក់ព័ន្ធ...៕