Liverpool បន្តរក្សាជំហរនាំយក Tchouameni មកចូលរួមក្រុម នៅរដូវក្តៅនេះ

May 9, 2023 - 23:30
 1
ចែករំលែកទៅកាន់

ថ្មីៗនេះ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែបម្រើ Aurelien Tchouameni នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីបានដឹងថាកីឡាករសញ្ជាតិបារាំង ហាក់មិនសូវសប្បាយចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន នៅក្នុងក្លិប Real Madrid 

ជាក់ស្តែង ក្រុមរបស់លោក Jurgen Klopp ធ្លាប់ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងខ្សែបម្រើវ័យ ២៣ ឆ្នាំ ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុន ប៉ុន្តែនៅចុងបញ្ចប់ក្លិប Madrid បានយកឈ្នះ ដើម្បីចុះហត្ថលេខាលើគេពីក្រុម AS Monaco ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពី The Mirror បានបង្ហាញឱ្យដឹងថា ក្លិប Liverpool កំពុងរៀបចំចុះហត្ថលេខាលើខ្សែបម្រើកណ្តាលពីររូប ក្នុងអំឡុងទីផ្សារដោះដូរ នៅរដូវក្តៅខាងមុខនេះ ហើយ Tchouameni នៅតែស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ពួកគេ។

របាយការណ៍ដដែលនេះ បានអះអាងទៀតថា Tchouameni ហាក់មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គេ នៅក្លិប Real Madrid នោះឡើយ ហើយអាចពិចារណាលើអនាគតរបស់ខ្លួន ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាពេលខាងមុខ ៕

កែ​សម្រួលអត្ថបទ៖vakhim
ប្រភព:FotMob