Pochettino ចង់ឱ្យ Chelsea ចុះហត្ថលេខាកីឡាករថ្មី សម្រាប់តំណែង ៣ នេះ ពេលចូលមកដឹកនាំ

May 11, 2023 - 05:32
 7
ចែករំលែកទៅកាន់

ថ្មីៗនេះ លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថា បានស្នើសុំឱ្យក្លិបតោខៀវ Chelsea រៀបចំធ្វើការចុះហត្ថលេខាលើកីឡាករថ្មីៗ ចំនួន ៣ រូប នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ មុនពេលលោកនឹងចូលមកកាន់តំណែងអ្នកចាត់ការក្រុមថ្មី ។

ជាក់ស្តែង អតីតគ្រូបង្វឹករបស់ក្រុម Tottenham Hotspur និង Chelsea រូបនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងប្រកាសចូលមកកាន់តំណែងនៅទឹកដី Stamford Bridge ជាផ្លូវការ នៅអំឡុងសប្តាហ៍នេះ ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក Pochettino អាចនឹងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់រដូវកាលនេះជាមុនសិន ដើម្បីចូលធ្វើការងាររបស់គាត់ ដោយទុកឱ្យអ្នកចាត់ការក្រុមបណ្តោះអាសន្នលោក Frank Lampard ទទួលបន្ទុករហូតដល់ពេលនោះ។

យ៉ាងណាមិញ បើទោះបីជាក្រុម Chelsea ធ្លាប់ចាយលុយដ៏ច្រើនលើសលុបជិត ៦០០ លានផោន លើការចុះហត្ថលេខាថ្មីៗ អំឡុងក្រោមការដឹកនាំរបស់លោក Todd Boehly ក៏ដោយ ប៉ុន្តែលោក Pochettino នៅតែចង់ឱ្យក្លិបបន្ថែមការចុះហត្ថលេខាយ៉ាងហោចណាស់ ៣ រូបបន្ថែមទៀត ។

មិនតែប៉ុណ្ណោះ បើតាមកាសែត Daily Mail បានអះអាងថាកីឡាករដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ចង់បានមកនោះ គឺអ្នកចាត់ចាំទីថ្មីម្នាក់ ខ្សែបម្រើកណ្តាល និងខ្សែប្រយុទ្ធ ដោយលោកក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករ នៅក្នុងក្របខ័ណ្ឌ Premier League ស្រាប់ផងដែរ ៕

កែ​សម្រួលអត្ថបទ៖vakhim

ប្រភព៖ FotMob