កីឡាករ​អង់គ្លេស​ដើម​កំណើត​អាស៊ី​ត្រូវ​បញ្ចូល​ក្នុង​សារមន្ទីរ​បាល់ទាត់​ជាតិ

Sep 12, 2024 - 18:09
 33
ចែករំលែកទៅកាន់

កីឡាករបាល់ទាត់អាស៊ីដំបូងគេតំណាងឱ្យប្រទេសអង់គ្លេសគឺលោក Frank Soo នឹងត្រូវបានដាក់បញ្ចូលទៅក្នុងសាលកិត្តិនាមរបស់សារមន្ទីកីឡាបាល់ទាត់ជាតិអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍កីឡា Sky Sportកាលពីថ្ងៃព្រហស្បតិ៍ទី​១២ កញ្ញា ២០២៤។ Soo អតីតកីឡាករក្លិប Stoke កើតនៅទីក្រុង Buxton ដែលឪពុករបស់គាត់ជាជនជាតិចិនបានក្លាយជាកីឡាករដំបូងគេមកពីអាស៊ី លេងតំណាងឱ្យប្រទេសអង់គ្លេសនៅពេលដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិក្នុងសម័យសង្គ្រាមជាមួយក្រុម Wales នៅ Ninian Park ក្នុងឆ្នាំ១៩៤២។ គាត់ត្រូវបានគេចិញ្ចឹមនៅទីក្រុង Liverpool និងបានបន្តលេងបាល់ទាត់ក្នុងសម័យសង្គ្រាមអង់គ្លេសចំនួនប្រាំបួនប្រកួតនៅចន្លោះឆ្នាំ១៩៤២ និង១៩៤៥ ។

វីរបុរសរបស់ Stoke គឺជាបុគ្គលទីមួយនៃបេតិកភណ្ឌអាស៊ីបូព៌ា ឬអាស៊ីអាគ្នេយ៍ (ESEA) ដែលបានបង្ហាញខ្លួននៅក្នុងលីគបាល់ទាត់អង់គ្លេសច្រើនជាង២៥០ដងសម្រាប់ Stoke ដែលគាត់ជាអតីតមិត្តរួមក្រុម និងជាប្រធានក្រុមរបស់ Stanley Matthews ដែលជាម្ចាស់ពាន Ballon d’Or លើកទី១។  ក្រោយមក Soo បន្តលេងឱ្យ Leicester City, Luton Town និង Chelmsford City Soo បានស្លាប់នៅឆ្នាំ ១៩៩១ក្នុងអាយុ ៧៦ឆ្នាំក៏បានលេងជាមួយ Matthews ក្នុងការប្រកួតក្នុងសម័យសង្គ្រាមនៅអង់គ្លេស ហើយឥឡូវនេះ គាត់បានចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់នៅក្នុងសាលកិត្តិនាមរបស់សារមន្ទីរបាល់ទាត់ជាតិ។

សាលកិត្តិនាមរបស់សារមន្ទីកីឡាបាល់ទាត់ជាតិមានគោលបំណងដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធិផលរបស់អ្នកដែលបានរួមចំណែកដ៏ឆ្នើមក្នុងវិស័យបាល់ទាត់អង់គ្លេស។ កីឡាករផ្សេងទៀតដែលត្រូវទទួលបានកិត្តិយសជាមួយនឹងកន្លែងនៅក្នុង Hall of Fame រួមមាន Steven Gerrard, Bobby Moore, Vincent Kompany, Hope Powell, Eric Cantona និង Dennis Bergkamp ។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលការប្រកួតបេតិកភណ្ឌអាស៊ីបូព៌ា និងអាគ្នេយ៍ ហើយពិធីមួយនឹងធ្វើឡើងនៅកីឡដ្ឋាន bet365 មុនការប្រកួត Stoke City vs Derby County នៅថ្ងៃទី២ខែវិច្ឆិកា ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Sky Sports Football