តើពានរង្វាន់ Ballon d'Or ជ្រើសរើសដូចម្តេច?

Sep 12, 2024 - 18:03
 11
ចែករំលែកទៅកាន់

Ballon d'Or គឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំដែលបង្កើតឡើងដោយទស្សនាវដ្ដីបាល់ទាត់បារាំង France Football តាំងពីឆ្នាំ១៩៥៦ដើម្បីផ្តល់កិត្តិយសដល់កីឡាករដែលគេចាត់ទុកថាលេងបានល្អបំផុតក្នុងរយៈពេល១រដូវកាល។នៅឆ្នាំ១៩៥៦ប្រធានបាល់ទាត់បារាំងលោក Gabriel Hanot បានទទួលស្គាល់ពានរង្វាន់នេះជាមធ្យោបាយមួយដើម្បីទទួលស្គាល់កីឡាករអឺរ៉ុប។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសStanley Matthewsទទួលបានពាននេះមុនគេដែលពេលនោះគាត់លេងឲ្យក្លឹបBlackpool។ចំណែកឯកីឡាករដែលកាន់កាប់ពាននេះច្រើនជាងគេគឺ Lionel Messi ៨ដងនិងទី ២ Ronaldo ៥ដង។

តើគេជ្រើសរើសតាមរបៀបណា? ពាននេះត្រូវបានជ្រើសរើសដោយអ្នកសារព័ត៌មាន ១០០នាក់មកពីប្រទេសសមាជិកលំដាប់កំពូលទាំង ១០០ក្នុងចំណាត់ថ្នាក់ FIFAសម្រាប់បាល់ទាត់បុរសនិងលំដាប់ប្រទេសកំពូល៥០សម្រាប់បាល់ទាត់ស្ត្រី។ អ្នកសារព័ត៌មានម្នាក់ៗធ្វើការជ្រើសរើសកីឡាករដែលខ្លួនស្រឡាញ់ និងពេញចិត្តបានចំនួន៥នាក់ពីបញ្ជីសម្រាំងចុងក្រោយចំនួន៣០ នាក់ ដោយចំណាត់ថ្នាក់នីមួយៗទទួលបានពិន្ទុខុសៗគ្នាដូចខាងក្រោម៖

១-កីឡាករទីមួយទទួលបានប្រាំមួយពិន្ទុ

២-កីឡាករទីពីរទទួលបាន បួនពិន្ទុ

៣-កីឡាករទីបីទទួលបាន បីពិន្ទុ

៤-កីឡាករទី ៤ទទួលបាន ពីរពិន្ទុ

៥-កីឡាករទី៥ទទួលបានមួយពិន្ទុ។

លក្ខណៈវិនិច្ឆ័យ៖

ចាប់តាំងពីឆ្នាំ២០២២ការបោះឆ្នោតគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣គឺ

១-ការលេងរបស់អ្នកកីឡាករពេញមួយរដូវកាលនៅតំបន់អ៊ឺរ៉ុប(គិតចាប់ពីខែសីហា ដល់ខែកក្កដា)

២-ភាពជោគជ័យរបស់ក្រុម

៣-អាកប្បកិរិយាកីឡាករ និងការលេងដោយយុត្តិធម៌។

កីឡាករដែលទទួលបានពិន្ទុច្រើនជាងគេក្នុងការបោះឆ្នោតគឺជាអ្នកឈ្នះពានរង្វាន់ Ballon d'Or

អ្នកឈ្នះនឹងត្រូវបានប្រកាសនៅក្នុងពិធីដ៏សំខាន់នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤៕