តើតម្លៃសំបុត្រក្រុមយក្សអេស្ប៉ាញជួបគ្នា នៅអាមេរិកថ្លៃប៉ុន្មាន?

Aug 3, 2024 - 09:53
 25
ចែករំលែកទៅកាន់

អ្នកគាំទ្របាល់ទាត់នៅសហរដ្ឋអាមេរិកនឹងមានឱកាសចូលទស្សនាការប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងពិភពលោករវាងក្រុមយក្សអេស្ប៉ាញ២គឺ Barcelonaនិង Real Madrid នៅក្នុងពហុកីឡដ្ឋានMetLife រដ្ឋNew Jersey សហរដ្ឋអាមេរិកប៉ុន្តែអ្វីដែលជាកង្វល់នោះគឺបញ្ហាតម្លៃសំបុត្រ។

តើសំបុត្រចូលទស្សនាការប្រកួតនេះមានតម្លៃប៉ុន្មាន?

យោងតាមគេហទំព័រ m.allfootballapp.com ដកស្រង់ប្រភពពី Vividseats ចេញផ្សាយកាលពីថ្ងៃសុក្រទី ខែសីហា ឆ្នាំ២០២៤ បានអោយដឹងថា តម្លៃសំបុត្រថោកបំផុតដើម្បីចូលទស្សនានៅក្នុងពហុកីឡដ្ឋាននិង ទស្សនាការផ្សាយបន្តផ្ទាល់គឺ២៤០ដុល្លារ សម្រាប់កន្លែងអង្គុយតំបន់ ៣០៨ ខណៈដែលកៅអីថ្លៃបំផុតអាចឡើងដល់ ៣០៥៨៧ ដុល្លារ។ បន្ទាប់ពីការប្រកួតនេះ Real Madrid នឹងប៉ះ Chelsea នៅវេលាម៉ោង៦ព្រឹកថ្ងៃពុធទី៦ខែសីហា (ម៉ោងនៅកម្ពុជា) ខណៈដែល Barcelona នឹងប៉ះ AC Milan នៅថ្ងៃតែមួយ ។

គួររំឭកថាក្រុមរបស់លោក Carlo Ancelotti បានចាញ់ការប្រកួតមុនបើករដូវកាលដំបូងរបស់ពួកគេជាមួយនឹងក្រុម AC Milan ដោយលទ្ធផល ១-០ ហើយនឹងសង្ឃឹមថានឹងត្រលប់មករកជ័យជម្នះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលក្រុមយក្សកាតាឡានបានយកឈ្នះលើក្រុម Manchester City ដោយបាល់ប៉េណាល់ទី៤-១ក្នុងការប្រកួតដ៏រីករាយមួយ៕